អូស្ត្រាលី ប្រកាសថា នឹងផ្អាកការផ្សាយ របស់ប៉ុស្តិ៍ទូរទស្សន៍ RT របស់រុស្ស៊ី

អូស្ត្រាលី ៖ Foxtel ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញ ផ្កាយរណប(ខ្សែរកាប) ដ៏សំខាន់ របស់ប្រទេស អូស្ត្រាលី ប្រកាសថាខ្លួន នឹងផ្អាកការផ្សាយរបស់ ប៉ុស្តិ៍ទូរទស្សន៍ RT របស់ រុស្ស៊ី ដែលមានអ្នកគាំទ្រទស្សនា ៣ លាន ៨ សែននាក់។

” ដោយមានក្តីបារម្ភពី ស្ថានភាពនៅក្នុងប្រទេស អ៊ុយក្រែន ក្រុមហ៊ុន Foxtel កំពុងផ្អាកការផ្សាយប៉ុស្តិ៍ទូរទស្សន៍នេះ។

វាជាផ្នែកមួយ នៃសេវាកម្មបច្ចុប្បន្ន របស់ ក្រុមហ៊ុន Foxtel និង FLASH ខណៈនេះ ក្រុមហ៊ុនក៏បានគិត ពីសិទ្ធិ របស់ក្រុមហ៊ុន នៅក្រោមកិច្ចព្រមព្រៀង ផ្តល់ អាជ្ញាប័ណ្ណដល់ ប៉ុស្តិ៍ទូរទស្សន៍នេះ ផងដែរ។

សកម្មភាពនេះ បានកើតឡើង ស្របពេលដែល សហព័ន្ធអ្នកសារព័ត៌មាន អ៉ឺរ៉ុប កំពុងអំពាវនាវ ឲ្យផ្អាកការផ្សាយ របស់ទូរទស្សន៍ ព័ត៌មាន RT និង ស្នើឱ្យបិទក្រុមហ៊ុនទូរទស្សន៍ RT DE តែម្តង ៕ ប្រភព ៖ RT

អត្ថបទដែលជាប់ទាក់ទង