ប្រធានាធិបតីអ៊ុយក្រែន ចង់បានចម្លើយបន្ទាន់ អំពីសមាជិកភាពប្រទេសរបស់លោក នៅក្នុងសហភាពអ៊ឺរ៉ុប

អ៊ុយក្រែន ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky មានប្រសាសន៍ថា ពេលវេលាសំខាន់ បានមកដល់ហើយ ។ ការលើកឡើងនេះ ស្របពេល លោកជំរុញ ឱ្យមានការសម្រេចចិត្តបន្ទាន់ អំពីសមាជិកភាពប្រទេស របស់លោក ទៅក្នុងសហភាពអ៉ឺរ៉ុប។

លោក Zelensky បាននិយាយថា លោកបានពិភាក្សាជាមួយប្រធានក្រុមប្រឹក្សា អ៉ឺរ៉ុប លោក Charles Michel អំពី ” ជំនួយដ៏មាន ប្រសិទ្ធភាព នាពេលអនាគត់ និង ការប្រយុទ្ធយ៉ាងអង់អាច របស់ពលរដ្ឋ អ៊ុយក្រែន ដើម្បីសេរីភាព របស់ពួកគេ នាពេលអនាគត់ “។

លោក Charles Michel បានឆ្លើយតប តាមរយៈ Twitter ថា “ប្រទេស និង ពលរដ្ឋ អ៊ុយក្រែន គឺជាគ្រួសារ របស់ អ៉ឺរ៉ុប។ ការគាំទ្រដ៏រឹងមាំ នាពេលអនាគត់ កំពុងតែធ្វើដំណើរទៅហើយ”

ប្រធានក្រុមប្រឹក្សា អ៉ឺរ៉ុប រូបនេះ មិនបាន ឆ្លើយតបឱ្យបានច្បាស់ តាមសំណើរជាក់លាក់ របស់លោក Zelensky នោះទេ តែទោះជាយ៉ាងណា ប៉ូឡូញ និង លីទុយអានី កាលពីថ្ងៃពុធ បានចុះហត្ថលេខា លើសេចក្តីប្រកាស ដែលលើកឡើងថា អ៊ុយក្រែន គួរតែត្រូវបានផ្តល់សមាជិកភាព ពីសហភាពអ៉ឺរ៉ុប ៕ ប្រភព ៖ RT

អត្ថបទដែលជាប់ទាក់ទង