កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៣៧២នាក់(អូមីក្រុង) និងស្លាប់គ្មាន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៧២ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៤៧៦ នាក់ និងស្លាប់ គ្មាន ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៤៤ នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ២៨ នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៩,៩២០ នាក់- អ្នកជាសះស្បើយ ១២៣,៣៥៣ នាក់ និងមានអ្នកស្លាប់ ៣,០៣២ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង