អត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ..
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបង្ហាញរបាយការពីកំណេីន អត្រាអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ រួមមានៈ
– លើប្រជាជន អាយុពី ១៨ ឆ្នាំឡើង មាន ១០២,៣៨ % ធៀបជាមួយចំនួនប្រជាជន គោលដៅ ១០លាន នាក់
– លើកុមារ-យុវវ័យ អាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៩៩,៨៦ % ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
– លើកុមារ អាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១០៦,៧៣ % ធៀបជាមួយនឹង ប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
– លើកុមារអាយុ ០៥ ឆ្នាំ មាន ១១៣,៨៦ % ធៀបជាមួយនឹង ប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
– លើកុមារ អាយុ ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ មាន ១៨,៦៨ % ធៀបជាមួយនឹង ប្រជាជនគោលដៅ ៦១០,៧៣០ នាក់
– លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួន ប្រជាជនសរុប ១៦ លាននាក់ មាន ៩០,៩៣ % ៕