រថយន្តបុកគ្នា តាមផ្លូវជាតិលេខ៤ ស្លាប់២ និងរបួសធ្ងន់៤នាក់

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បានផ្តល់ព័ត៌មានបឋមថា នៅម៉ោង ១១ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿង បុកប៉ះគ្នា នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតស្ពានដែកចំការដូងប្រេង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៧-១៦៨ ភូមិតានៃ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បញ្ជាក់ថា រថយន្ដជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង រវាងរថយន្តក្រឡុកស៊ី​ម៉ងត៍ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-69​38 បើកបរមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ហើយបានបុកប៉ះ ជាមួយរថយន្តតូច ០១គ្រឿង ម៉ាក TOYOTA CIENNA ពាក់ផ្លាកលេខ ព្រះសីហនុ 2B-9749 បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា) ។

សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ នៅមិនទាន់ដឹងពីមូលហេតុ នាំឲ្យកើតមានគ្រោះថ្នាក់នេះ នៅឡើយទេ ។

យ៉ាងនេះក្តី សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា នៅក្នុងរថយន្តតូច មានមនុស្ស ០២នាក់ បាន់ស្លាប់ និង០៤នាក់ទៀតរងរបួសធ្ងន់ (ជនរងគ្រោះជាមនុស្សប្រុសទាំងអស់ មិនទាន់ស្គាល់អត្តសញ្ញាណ) ៕

អត្ថបទដែលជាប់ទាក់ទង