នគរបាលជាតិថា ព័ត៌មានចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករលក់ឈាម នៅខេត្តព្រះ សីហនុ ជារឿងប្រឌិត

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងដ្ឋាននគរបាលជាតិ បានច្រានចោល ចំពោះការចុះផ្សាយដែលថា មានករណីចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ជារឿងមិនពិតទាល់តែសោះ ។

ព្រមជាមួយគ្នានេះ ក៏បានអំពាវនាវដល់ សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម គួរចៀសវាងការសន្និដ្ឋានហេតុការណ៍ណាមួយ ដោយអត្តនោម័ត ហើយពុំមានភស្តុតាងច្បាស់លាស់ នាំឲ្យប៉ះពាល់ដល់បរិយាកាសសង្គម និងបង្កឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរជាតិ- អន្តរជាតិ ព្រមទាំងវិយោគិនបរទេសនៅទីនោះថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង