ប្រទេសកូសូវ៉ូ ស្នើសុំឲ្យមានមូលដ្ឋាន យោធាសហរដ្ឋអាមេរិក ជាអាចិន្ត្រៃយ៍លើទឹកដីខ្លួន

កូសូវ៉ូ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសកូសូវ៉ូ គឺលោក Armend Mehaj បានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន បង្កើតមូលដ្ឋានយោធាអចិន្ត្រៃយ៍ នៅលើទឹកដីប្រទេស របស់លោក ប្រយោជន៍ដើម្បីធានាបាន នូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់បាល់កង់ និងតំបន់ផ្សេងៗទៀត ។

ជាងនេះទៀត ទីក្រុង Pristina ក៏មានបំណងចូលជា សមាជិកភាព របស់អង្គការណាតូ ឲ្យបានឆាប់ផងដែរ ។

បច្ចុប្បន្ននេះ សមាជិកចំនួន ០៤ របស់សម្ព័ន្ធមិត្ត មាន ប្រទេសក្រិក- រ៉ូម៉ានី- ស្លូវ៉ាគី និងអេស៉្បាញ នៅតែមិនទទួលស្គាល់ប្រទេសកូសូវ៉ូ នោះទេ ។

លោក Mehaj បានសរសេរថា សាធារណៈរដ្ឋកូសូវ៉ូ និងប្រជាជនរបស់ខ្លួន និយាយថា យើងបានបង្ហាញ ថាយើងគឺជាអ្នកប្រយុទ្ធដែលអាចទទួលយកបាន ក្នុងការការពារ តម្លៃនៃសេរីភាព សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ តំបន់អឺរ៉ុប-អាត្លង់ទិក ជាតម្លៃ ដែលអង្គការណាតូឈរជើង និងបេសកកម្មរបស់ខ្លួន ៕ ប្រភព ៖ RT

អត្ថបទដែលជាប់ទាក់ទង