អត្ថន័យ នៃការដាក់គ្រាប់ឈូករ័ត្ន ជាប់ខ្លួននិងសៀតផ្កាត្រចៀក របស់ស្ត្រីយោធាអ៊ុយក្រែន កំពុងអង្រួនដួងចិត្ត មនុស្សពេញពិភពលោក

អ៊ុយក្រែន ៖ ស្ត្រី​វ័យ​ក្មេង របស់ ប្រទេសអ៊ុយក្រែន មានអាយុចាប់ពី ២០ ឆ្នាំដល់ ៤០ ឆ្នាំ ជាច្រើនរូប បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព ស្របពេល ​ប្រទេស ​របស់​ខ្លួន កំពុង​រង​ការ​វាយ​បប្រហារធ្ងន់ធ្ងន់ធ្ងរ ពីកងកម្លាំងយោធា​ របស់ប្រទេសរុស្សី ។

ប៉ុន្តែ​អ្វី​ដែល​ចម្លែក​ និង​ធ្វើ​ឲ្យ​ពិភពលោក មានការភ្ញាក់ផ្អើលនោះ គឺនៅក្នុងឯកសណ្ឋានជាកងទ័ព សេចក្តីរាយការណ៍បញ្ជាក់ថា ស្ត្រី​ទាំង​នោះ​ បាន​ដាក់​គ្រាប់​ឈូករ័ត្ន​ នៅ​ក្នុង​ហោប៉ៅ​ខោ​របស់​រៀងៗខ្លួន និង​សៀតផ្កា​លើ​សក់​ក្បាល ហើយបាន​សច្ចា​មុន​​ចេញ​ទៅ​សមរភូមិ​​ប្រយុទ្ធ​ថា “ប្រសិន​បើ​ខ្ញុំ​ស្លាប់​ នៅ​ទីណា​ សូម​ឲ្យ​សាកសព​ របស់​ខ្ញុំ នឹង​ក្លាយ​ជា​ផ្កា​ឈូករ័ត្ន ហើយ​វា​នឹង​ដុះ​យ៉ាង​ស្រស់​ស្អាត នៅ​លើ​ទឹក​ដី​កំណើត ​របស់​ពួក​យើង” ។

អត្ថន័យ​ទាំង​នេះ​ហើយ ដែល​នាំឲ្យអារម្មណ៍មនុស្ស​នៅទូទាំង​ពិពិភពលោក មានការអាណិត​ជាតិ​សាសន៍​មួយនេះ ​ជា​ខ្លាំង ។

សកម្សកម្មភាពនេះ បានបង្ហាញថា​ នារី​ អ៊ុយក្រែន ​មិន​ត្រឹម​តែ​មាន​ភាព​ក្លាហាន​ប៉ុណ្ណោះ​ទេ​ ពោលគឺ​ពួកគេ​ ហ៊ាហ៊ានលះបង់​ជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និងប្រជាជន របស់​ខ្លួន ដោយគ្មានខ្លាច សេចក្តីស្លាប់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង