សូមចូលរួមការពារសត្វផ្សោតទាំងអស់គ្នា ព្រោះពេលនេះ កម្ពុជា នៅសល់ចន្លោះពី ៥០ទៅ៦០ក្បាលប៉ុណ្ណោះ..

ខេត្តក្រចេះ ៖ វាចាសត្វផ្សោត ៖ “ខ្ញុំឈ្មោះផ្សោត 🐋 ខ្ញុំរស់នៅក្នុងទឹកទន្លេមេគង្គ🚣 តែខ្ញុំមិនមែនជាត្រីទេ ខ្ញុំ ពរពោះ៩ខែ ហើយបង្កេីតកូនម្ដងមួយ ពេលខ្លះកូនភ្លោះ និង បំបៅដោះកូនដូចមនុស្សដែរ ។ គេថាខ្ញុំជាថនិកសត្វ ពេលពេញវ័យ ខ្ញុំ អាចមានទម្ងន់រហូតដល់ ២០០គ.ក និង មានបណ្ដេាយខ្លួនរហូតដល់ ២.៨ម៉ែត្រ ។ ភូមិរស់ពួកយើងខ្ញុំ គឺនៅក្នុងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ ហើយ នៅមុនឆ្នាំ១៩៧៥ ពួកខ្ញុំ មានគ្នារហូតដល់រាប់ ពាន់ក្បាល ហេីយពួកខ្ញុំ ធ្លាប់ចុះទៅលេងដល់ខេត្តកំពង់ចាម និងកណ្ដាលផងដែរ ។ ប៉ុន្តែមនុស្សចេះតែដេញសំលាប់ពួកយេីង ខ្ញុំ ។ ហេីយបច្ចុប្បន្ន ពួកខ្ញុំ មានគ្នាប្រហែលតែ ៥០ ទៅ ៦០ ក្បាលតែប៉ុណ្ណោះ ។ ដូច្នេះ សូមមនុស្សគ្រប់ៗរូប ជួយការពារពួកខ្ញុំ ឲ្យបានរស់ និងបានបង្កេីតកូនចៅបន្ដពូជពង្ស តទៅទៀតផង នាថ្ងៃអនាគត” ៕


(✅សូមជួយ share បន្តផង ដេីម្បីធនធានសត្វ នៃប្រទេសកម្ពុជា សម្បូរបែបឡើងវិញ..)

អត្ថបទដែលជាប់ទាក់ទង