នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំ​នាញ នៃអធិការដ្ឋាន នគរ​បាលស្រុក ព្រៃនប់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចវត្តវាលមាស ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ វ៉ន ខ្មៅ ភេទប្រុស​ អាយុ ២៤ ឆ្នាំ មុខរបបមិនពិតប្រាកដ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៣កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ សមត្ថកិច្ច កំពុងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង