ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា២លានរៀល និងមជ្ឈូស១ ជូនគ្រួសារសព លោកតា កៅ រ៉ាមី..

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានជួយឧបត្ថម្ភជំនួយសប្បុរសធម៌ ជូនដល់គ្រួសារសពលោកតា កៅ រ៉ាមី រស់នៅក្រុងព្រះសីហនុ ដែលមានជីវភាពខ្វះខាតខ្លាំង..។

ជំនួយឧបត្ថម្ភទាំងនោះ ត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ ចាត់តំណាងនាំយកទៅប្រគល់ជូនគ្រួសារសព កាលពីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ រួមមាន ៖ មជ្ឈូស សម្រាប់ដាក់សពបូជា ចំនួន០១ និងថវិកា ចំនួន ០២លានរៀល តាមការស្នេីសុំ របស់គ្រួសារសព លោកតា កៅ រ៉ាមី អាយុ ៦៧ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

គ្រួសារសព លោកតា កៅ រ៉ាមី បានថ្លែងអំណរគុណ និងជូនពរ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ព្រមទាំងបុត្រា បុត្រី មានសុខភាពល្អ ជារៀងរហូត ៕

អត្ថបទដែលជាប់ទាក់ទង