កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៣៦៨ នាក់ទៀត(អូមីក្រុង) និងស្លាប់១នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៦៨ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៤០២ នាក់ និងស្លាប់ ០១ នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៤៣ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ២៥ នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣១,៣៧២ នាក់- អ្នកជាសះស្បើយ ១២៥,០២៩ នាក់ និងមានអ្នកស្លាប់ ៣,៩៣៣ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង