អ៊ុយក្រែន ប្រកាសដោះលែង ទាហានឈ្លើយសឹករុស្សី ទាំងអស់ បើម្តាយពួកគេ មកទទួលយកនៅទីក្រុងគៀវ

អ៊ុយក្រែន ៖ ក្រសួងការពារជាតិ អ៊ុយក្រែន បានប្រកាសដោះលែងទាហានឈ្លើយសឹករុស្សី ទាំងអស់ បើម្តាយពួកគេ យល់ព្រមមកទទួលយក កូន របស់ខ្លួន នៅទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន ។

ក្រសួងការពារជាតិអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រគល់ទាហានរុស្ស៊ី ដែលត្រូវបានចាប់ខ្លួន ប្រគល់ទៅឱ្យម្តាយ របស់ពួកគេ ប្រសិនបើពួកគាត់ “មកអ៊ុយក្រែនដើម្បីយកពួកគេ” ។

ជាងនេះទៀត ក្រសួងការពារជាតិ អ៊ុយក្រែន ក៏បានប្រកាសផ្សព្វផ្សាយលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែល របស់ទាហានរុស្ស៊ី ដែលត្រូវបានចាប់ខ្លួនផងដែរ ។

ក្រសួងការពារជាតិ បានសរសេរថា “មិនដូចពួកហ្វាស៊ីសនិយម (របស់ប្រធានវិមានក្រឹមឡាំង) លោក វ្ល៉ាឌីមៀ ពូទីន ទេ យើងមិនធ្វើសង្រ្គាមលើម្តាយ និងកូន ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង