នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង​ ១១:៣០នាទីថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យចំនួន ​០១​នាក់ នៅចំណុចភូមិព្រៃនប់១​ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ អ៊ុង យ៉ើ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១២កញ្ចប់(ធំ០៣)) និងទូរស័ព្ទដៃចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង