ក្រុមបាតុករប្រឆាំងសង្រ្គាម នៅរុស្ស៊ី ប្រឈមនឹងការជាប់ពន្ធនាគារ និងចោទពីបទក្បត់ជាតិ

រុស្សី ៖ ក្រុមបាតុករប្រឆាំងសង្រ្គាម នៅក្នុងប្រទេសរុស្ស៊ីប្រឈមនឹងការជាប់ពន្ធនាគារ និងការចោទប្រកាន់ពីបទ ក្បត់ជាតិ សម្រាប់ការបញ្ចេញមតិ របស់ពួកគេ ប្រឆាំងនឹង ការវាយប្រហារ របស់លោកប្រធានាធិបតីរុស្សី វ៉្លា ឌីមៀពូទីន ទៅលើប្រទេសអ៊ុយក្រែន។

យោងតាមរូបភាព ដែលត្រូវបានចែករំលែកនៅតាមប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ សូម្បីតែកុមារ ក៏ត្រូវបាន ប៉ូលីសក្រុង ម៉ូស្គូ ឃាត់ខ្លួនផងដែរ។ កុមារទាំងនេះបានកាន់បដាសរសេរថា “គ្មានសង្រ្គាម” និងមានកាន់ផ្កានៅនឹងដៃផង ។

របាយការណ៍ បាននិយាយថា កុមារទាំងនោះ ពួកគេ បានទៅដាក់កម្រងផ្កា នៅស្ថានទូតអ៊ុយក្រែន នៅទីក្រុងមូស្គូ ជាមួយម្តាយ របស់ពួកគេ ៕ ប្រភព ៖ Daily Mail Online UK

អត្ថបទដែលជាប់ទាក់ទង