កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១២៥នាក់(អូមីក្រុង) និងស្លាប់ម្នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី 125 នាក់ទៀត (អូមីក្រុងទាំងអស់) – ជាសះស្បើយ 345 នាក់ និងស្លាប់ 01 នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ 124 នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស 01 នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប 134,068 នាក់ – អ្នកជាសះស្បើយ 128,968 នាក់ និង មានអ្នកស្លាប់ 3,047 នាក់ ៕

អត្ថបទដែលជាប់ទាក់ទង