សេចក្តីបំភ្លឺលើករណី មានស្រ្តីជនជាតិថៃម្នាក់ អះអាងថាខ្លួនប្រឈម នឹងការជួញដូរសរីរាង្គ នៅកម្ពុជា

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីបំភ្លឺពាក់ព័ន្ឋនឹងព័ត៌មានចុះផ្សាយក្នុង Thai Examiner ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់ បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់ នៃការជួញដូរសរីរាង្គ នៅកម្ពុជា..។

ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបំភ្លឺដូចខាងក្រោម ៖

១. អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថា នោះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ ។

២. ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយ អាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមិនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយ ថានេះជាករណីដែលបានកើតមានឡើង នៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ ។ ស្ថានទូតកំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត ៕

ភ្នំពេញ, ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ជុំ សុន្ទរី

អត្ថបទដែលជាប់ទាក់ទង