នាវាកងទ័ពជើងទឹកជប៉ុន​ ២គ្រឿង បានចូលមកដល់ ដែនសមុទ្រកម្ពុជាហើយ..

ខេត្តព្រះសីហនុ ៖ មន្ត្រីកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ នាវា​ស្វ័យការពារ​ជប៉ុន​ ចំនួន ០២គ្រឿង ​ប្រចាំតំបន់​ឥណ្ឌូប៉ាសុីហ្វិក បានចូលមកដល់ក្នុងដែនសមុទ្រ របស់ប្រទេសកម្ពុជា រួចហើយ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។

មន្ត្រីដដែល បញ្ជាក់ថា នាវានេះ នឹង​ចូលចត​ជាផ្លូវការ នៅក្នុង​កំពង់​ផែ​ស្វយ័ត​ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែមីនា ។ ហើយ តាមកម្មវិធី លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញទៅទទួលស្វាគមន៍ ដោយផ្ទាល់នៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ ។

មន្ត្រីកងទ័ពជើងទេក បន្តថា ដំណើរទស្សនកិច្ច របស់នាវា​ស្វ័យការពារ​ជប៉ុន​ មកទស្សនកិច្ចកម្ពុជាពេលនេះ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីរំលឹកអបអរសាទ ខួបលើកទី៣០ នៃ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​នៅក្នុងប្រទេសកម្ពុជា ។

មន្ត្រីដដែល ឲ្យដឹងទៀតថា  ប្រតិភូនាវា​ស្វ័យការពារ​ជប៉ុន នឹងចូលជួបសម្តែងការគួរសម ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕ (រូបថតឯកសារ)

អត្ថបទដែលជាប់ទាក់ទង