ព្រឹកមិញនេះ កងទ័ពរុស្សី ចាប់ផ្តើមផ្លោងមីស៊ីល ដាក់ទីក្រុងគៀវហើយ..

អ៊ុយក្រែន ៖ រុស្សី បានចាប់ផ្តើមផ្លោងមីស៊ីល ដាក់ទីក្រុងគៀវហើយ កាលពីព្រឹកម៉ិញ បណ្តាលអោយមានមនុស្សស្លាប់ និងរងរបួស ។

គ្រាប់មីស៊ីល របស់រុស្សី បានផ្លោងដាក់អគារលំនៅដ្ឋានពលរដ្ឋ ក្នុងទីក្រុងគៀវ ហើយមីស៊ីលខ្លះ ក៏ត្រូវបានបាញ់ស្ទាក់ ប៉ុន្តែបំណែកគ្រាប់មីស៊ីល បានធ្លាក់ត្រូវរថយន្តក្រុង បណ្តាលអោយស្លាប់មនុស្សម្នាក់ ។

បច្ចុប្បន្ន ក្រុងគៀវ ក្រោយត្រូវគ្រាប់ផ្លោងមីស៊ីល របស់កងទ័ពរុស្ស៊ី មានសភាពខ្ទេចខ្ទីរដូច ក្នុងរឿងភាពយន្ត អញ្ចឹងដែរ ។

ប្រភពពីយោធាអ៊ុយក្រែន បានឲ្យដឹងថា យន្តហោះចម្បាំង ០៤ គ្រឿង, ឩទ្ធម្ភាគចក្រ ០៣ គ្រឿង និង ដ្រូនរុស្សីជាច្រើន ត្រូវបាញ់ធ្លាក់ ។

មេបញ្ជារការអង្គរក្សរុស្សី លោក Viktor Zolotov ឲ្យដឹងដែរថាការវាយលុកនៅអ៊ុយក្រែន មិនដំណើរទៅលឿនដូចការគ្រោងទុក ប៉ុន្តែវាទៅជាដំណាក់ៗ តាមផែនការ ហើយនឹងឈានទៅរកជ័យជំនះ ។

រោងផលិតយន្តហោះ Antonov’s aircraft plant នៅព្រលានយន្តហោះ Sviatoshyn Airfield ត្រូវគ្រាប់ឆេះនៅចម្ងាយខ្ទង់ ១០គីឡូម៉ែត្រ ពីកណ្តាលទីក្រុងគៀវ ។

ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានចេញមកថ្លែងទៅកាន់ប្រជាជន ថា អ៊ុយក្រែន នឹងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងអស់ឡើងវិញ និងវាយបករុញទាហានរុស្សី ទាល់ទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង