កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១៤០នាក់ទៀត(អូមីក្រុង) និងស្លាប់ម្នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងថ្មី ១៤០ នាក់ទៀត (អូមីក្រុងទាំងអស់) – ជាសះស្បើយ ៣១១ នាក់ និងស្លាប់ ០១ នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១២៥ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ១៥ នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន  ១៣៤,៤៩២ នាក់ – អ្នកជាសះស្បើយ ១៣០,០២៨ នាក់ និងមានអ្នកស្លាប់ ៣,០៤៩ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង