ព្រឹត្តិការណ៍ថ្ងៃរះ​ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នឹងអាចកើតមាននៅថ្ងៃទី២១ ខែមីនា​នេះ

ខេត្តសៀមរាប ៖ មន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បាតុភូតធម្មជាតិ នៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ ថា រយៈពេលថ្ងៃ និងយប់ស្មើគ្នា គឺត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នឹងអាចកើតឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ ។

ទិដ្ឋភាពនេះ នឹងកើតឡើង​ចាប់ពីម៉ោង ០៦ និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ ។ ហើយថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២នេះ អាចកើតមាន ០២ដងក្នុង ០១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនា ម្ដង ហើយនឹងអាចកើតឡើងម្តងទៀត នៅថ្ងៃទី២២ ខែកញ្ញា ​៕

អត្ថបទដែលជាប់ទាក់ទង