ប្រទះឃើញហ្វូងសត្វដំរីអាស៊ី ៨ក្បាល ក្នុងដែនជម្រកធម្មជាតិ នៃតំបន់ស្រែពក ខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរី ៖ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងអង្គការ WWF បានបង្ហាញក្តីរំភើបរីករាយ និងបានបង្ហាញរបាយការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា ពួកគេ បានប្រទះឃើញហ្វូងសត្វដំរីអាស៊ីសរុបចំនួន ០៨ ក្បាល (Asian elephant ) Elephas maximus ខណៈពេលដែលពួកគេ បានចុះតាមដាន និងកត់ត្រាទិន្នន័យបន្ទាត់ត្រង់សិក ។
ការសិក្សាស្រាវជ្រាវខាងលើនេះ បានធ្វើឡើងនៅក្នុងដែនជម្រកធម្មជាតិ នៃតំបន់ស្រែពក នៃខេត្តមណ្ឌលគីរី។
មន្ត្រីក្រសួងបរិស្ថានខេត្តមណ្ឌលគីរី បានបញ្ជាក់ថា សកម្មភាពតាមដានសិក្សានេះ ជាផ្នែកមួយ នៃកម្មវិធីស្រាវជ្រាវអំពីសត្វដំរីអាស៊ី នៃគម្រោងកាំប៉ាស (CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន ហើយមានការរួមថវិការបន្ថែមពីអង្គការ WWF ៕ ប្រភព៖ ក្រសួងបរិស្ថាន