សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា ​សម្រេចយុទ្ធនាការ​ស្រោច វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន​ពលរដ្ឋ​ជាង ៩២ភាគរយហើយ

ខេត្តព្រៃវែង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ “កម្ពុជា បានសម្រេចយុទ្ធនាការ ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស បានជាង ៩២ភាគរយហើយ បើទោះជា កម្ពុជា ជាប្រទេសតូច ហើយត្រូវបានគេមាក់ងាយថា មានប្រព័ន្ធសុខាភិបាលខ្សោយ​​ ។ នេះជាលទ្ធផល ដែលបង្ហាញពីសមត្ថភាព និងការខិតខំ របស់កម្ពុជាក្នុងបរិបទកូវីដ-១៩” ។

​សម្តេចតេជោ មានប្រសាសន៍ដូច្នេះ ធ្វើឡើងនៅក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅខេត្តព្រៃវែង​ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ៕ 

អត្ថបទដែលជាប់ទាក់ទង