នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់​ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចក្រុម១៧ ភូមិដូង សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ ចាន់ រតនា ភេទប្រុស ឆ្នាំកំណើត ១៩៩១ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី១៦​ ភូមិ០១​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៧​កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និងចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង