ឆ្នាំ២០២៣ រាជរដ្ឋាភិបាល តម្រូវឱ្យក្រុមហ៊ុនទូរទស្សន៍ អាណាឡូកឯកជនទាំងអស់ ប្រើប្រាស់សេវាថ្នាល ទូរទស្សន៍ឌីជីថលកម្ពុជា

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការដាក់ដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឱ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ ប្រើប្រាស់ សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា (Simulcast) ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នា រហូតដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទ សម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធ អាណាឡូក ជាស្ថាពរ ។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្តីអំពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក. ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក ៕

អត្ថបទដែលជាប់ទាក់ទង