កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១៣២នាក់ទៀត(អូមីក្រុង) និងស្លាប់គ្មាន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងថ្មី ១៣២ នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ ៣៧៩ នាក់ និងស្លាប់ គ្មាន ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១២៤ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ០៨ នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប ១៣៤,៦២៤ នាក់ – អ្នកជាសះស្បើយ ១៣០,៤០៧ នាក់ និងអ្នកស្លាប់ ៣,០៤៩ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង