សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធា ក្នុងទំហំទឹកប្រាក់ ៨០០លានដុល្លារបន្ថែមទៀត ទៅកាន់អ៊ុយក្រែន

អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសថាសហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធា ក្នុងទំហំទឹកប្រាក់ចំនួន ៨០០លានដុល្លារអាមេរិក បន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន រួមទាំងអាវុធប្រឆាំងយន្តហោះ និងរថក្រោះ ព្រមទាំងយានដ្រូនជាច្រើនគ្រឿងទៀត ។

លោក បៃដិន បានហៅលោក វ្ល៉ាឌីមៀ ពូទីន( Vladimir Putin) ថាជាឧក្រិដ្ឋជនសង្រ្គាមផងដែរ នៅក្នុងការថ្កោលទោសដ៏ខ្លាំងបំផុតលើមេដឹកនាំ រុស្ស៊ី ចាប់តាំងពីការចាប់ផ្ដើម វាយប្រហារកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ។

វិមានក្រឹមឡាំង បានប្រតិកម្ម ចំពោះការចាត់ទុក លោក ពូទីន របស់លោក ចូល បៃដិន ថាជាឧក្រិដ្ឋជនសង្រ្គាម ជុំវិញប្រតិបត្តិការយោធា របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន ថាជារឿងមិនអាចទទួលយកបាន ហើយក៏មិនអាចអត់ឱនឲ្យបាននោះដែរ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) និយាយថា យើងជឿថា វោហាសាស្ត្រ របស់លោក ចូរ បៃដិន ថាជារឿងមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានឡើយ សម្រាប់ប្រមុខរដ្ឋ ដែលគ្រាប់បែក របស់ខ្លួន បានសម្លាប់មនុស្សរាប់ម៉ឺននាក់ នៅទូទាំងពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង