ចិន បន្តផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០លានដូសទៀត ដល់កម្ពុជា

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមកហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា ៖ «ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយជាថ្មី នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូសទៀត ជូនដល់ប្រទេសកម្ពុជា ។ ក្នុងនោះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។ ហើយ ប្រធានាធិបតីចិន ក៏បានប្រកាសថា នឹងធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំង នៅកម្ពុជា នាពេលខាងមុខផងដែរ» ៕

អត្ថបទដែលជាប់ទាក់ទង