សារព័ត៌មាន Thairath ៖ នារីថៃ ដែលថាប្រឈមនឹងគ្រោះថា្នក់ នៃការជួញដូរសរីរាង្គ នៅកម្ពុជា គឺជារឿងមិនពិត

ថៃ ៖ កាសែត Thairath នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានផ្សាយព័ត៌មានបញ្ជាក់អំពីស្ត្រីជនជាតិថៃម្នាក់ ដែលកន្លងមកបានប្រកាសថា ប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គ នៅកម្ពុជា  គឺមិនពិត ដូចជាការផ្សព្វផ្សាយនោះទេ ។

កាសែត Thairath បានបន្ថែមថា “ករណីស្ត្រីជនជាតិថៃម្នាក់ ដែលអះអាងថា ត្រូវបានជនជាតិចិន បូមយកឈាមលក់ និងបម្រុងវះយកសរីរាង្គ ទៅលក់នោះ បានសារភាពប្រាប់មន្ត្រីថៃថា គាត់បានកុហកពិតមែន ព្រោះខ្លាចគ្មានអ្នកជួយគាត់ត្រឡប់ទៅប្រទេសថៃវិញ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ សារព័ត៌មាន Thai Examiner បានផ្សាយថា មានករណីស្រ្តីជនជាតិថៃម្នាក់ អះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់ នៃការជួញដូរសរីរាង្គនៅកម្ពុជា។ បន្ទាប់ពីមានការផ្សព្វផ្សាយនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការច្រានចោលថា ជារឿងមិនពិតផងដែរ៕ ប្រភព ៖ កាសែត Thairath

 

អត្ថបទដែលជាប់ទាក់ទង