PM ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣៥នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង១១និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សីលា បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅលើដងផ្លូវជាតិលេខ៤ ចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើ រួមមាន៖ ឈ្មោះ ទៀង សុខគង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ឈ្មោះ ស្រ៊ិ ប៉ិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់ រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានដកហូតវត្តុតាងរូមមាន៖ ម្សៅសថ្លាចំនួន ០៥កញ្ចប់, ទូរស័ព្ទចំនួន ០២គ្រឿង, ប្រាក់រៀល ២១០,៧០០រៀល, ម៉ូតូម៉ាក EXCITER ពណ៌កាប់ស្តាំងចំនួន ០១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យរួចមក ជនសង្ស័យសារភាព និងប្រាប់ពីទីតាំងជួញដូរគ្រឿងញៀនដ៏ធំនៅក្នុងខេត្តកំពង់ស្ពឺ។ ក្រោយទទួលបានព័ត៌មាន នៅវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូមួយកន្លែង ម្តុំ(ពេជ្រនិល) ស្ថិតភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្ត ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន ៣៣នាក់ (ស្រី ០១នាក់)។

សមត្ថកិច្ចបន្ថែមទៀតថា ជនសង្ស័យទាំង ៣៣នាក់រួមមាន៖ ឈ្មោះ រ៉ា សុត្ថាវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ជា ផល្លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិអង្គពពែ ឃុំសំពៅលូន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឈ្មោះ ជា វណ្ណដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ នេម ណុង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅ បច្ចុប្បន្នភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងដែក មានទីលំនៅបច្ចុប្បន្នភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ឈ្មោះ យឿន ប្រុស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ឈ្មោះ អ៊ុក ទី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ អឿន ឆាត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ឡាយ រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ៦ថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ឈ្មោះ ស៊ិន រតនះ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នករត់តុ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ សួស ចិន្តា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ឈ្មោះ ហេង តុងភី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងម៉ាស៊ីន មានទីលំនៅបច្ចុប្បន្ន ភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ឈ្មោះ យ៉ែម សុវណ្ណារ៉ាភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ឈ្មោះ ពៅ ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ឆាន រ័ត្ន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ឈាង ម៉េង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរយោធា មានទីលំនៅ បច្ចុប្បន្នភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ផាន់ សុម៉ាលី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ នៅ សារ៉េន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ នឿន សោធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ វឿន សាវិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិតេជោអភិវធ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ឈ្មោះ នឿន សុថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ហៀង ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរម៉ូតូឌុប មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ហុង ណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ឈ្មោះ អម ឆៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ អឿន ពិសី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ភឿន សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅបច្ចុប្បន្ន ភូមិចាប ឃុំរំលេច ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។ ឈ្មោះ ប៊ុន រ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ស៊ូ ត្រេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិកាហែង ឃុំអមលាំងឈូក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ម៉ៅ ណារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ឈ្មោះ គង់ បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលកហ្គាស មានទីលំនៅបច្ចុប្បន្នភូមិចំការចេក ឃុំដូនម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ សួន ប៊ុនថន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិសែនជ័យ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ៦៨កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហនចំនួន ១០គ្រាប់, ខ្សៀសំរាប់ជក់ចំនួន ០៥, ដបសំរាប់ជក់ចំនួន ០៤, ថង់ច្រកមួយចំនួន, កន្រ្តៃចំនួន ០៣, កាំភ្លើងK59 លេខ3727 ចំនួន ០១ដេីម, បង់ចំនួន ០១, គ្រាប់ចំនួន ០៦គ្រាប់, ម៉ូតូចំនួន ១០គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៣គ្រឿង, POWER BANG ចំនួន ០២គ្រឿង, ដាវ ចំនួន ០១ដេីម, កាំបិតបុ័ងតោចំនួន ០១ និងប្រាក់រៀលចំនួន ១២០,០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបាននាំយកទៅការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរបន្តនិតិវិធី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង