សម្ពោធដាក់ឲ្យប្រើប្រាស់ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ
ខេត្តព្រះសីហនុ ៖ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅកោះព្រាប ខេត្តព្រះសីហនុ ។
លោក ទៀ បាញ់ មានប្រសាសន៍ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីបញ្ជាការជួរមុខ ជាសមិទ្ធផលថ្មីមួយ សម្រាប់ធានានិរន្តភាពការងាររដ្ឋបាលប្រចាំថ្ងៃ ក្នុងការទទួលរ៉ាប់រងការងារថែរក្សាការពារបូរណភាពទឹកដី លើដែនសមុទ្រ ៕