កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៩៩នាក់ទៀត(អូមីក្រុង) និងស្លាប់ម្នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៩ នាក់ទៀត (អូមីក្រុងទាំងអស់) – ជាសះស្បើយ ៨២ នាក់ និងស្លាប់ ០១ នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៩២ នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ០៧ នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា  គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប ១៣៥,០៨៥ នាក់ – អ្នកជាសះស្បើយ ១៣១,០៣៨ នាក់ និងមានអ្នកស្លាប់ ៣,០៥២ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង