ថ្ងៃទី២១ មីនា គ្រោះថ្នាក់ចរាចរណ៍ កើតឡើង១០លើក ស្លាប់មនុស្ស៧នាក់ និងរបួស១៤នាក់

រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី២១ ខែ​មីនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សចំនួន ០៧នាក់ បានស្លាប់ និងរងរបួសចំនួន ១៤នាក់ ។ ក្នុងនោះរបួសធ្ងន់ចំនួន ០៨នាក់ និងស្រាល ០៦នាក់។

គ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ គឺ កើតឡើងនៅលើរាជធានី-ខេត្តចំនួន ០៦ មានដូចជា ៖ ខេត្តបាត់ដំបង របួស ០៤នាក់ , កំពង់ចាម ស្លាប់ ០៥នាក់ និងរបួស ០៤នាក់ , កណ្តាល របួស ០១នាក់ , ភ្នំពេញ ស្លាប់ ០២នាក់ និងរបួស ០១នាក់ , ពោធិ៍សាត់ របួស ០២នាក់ និងខេត្ត​ស្វាយរៀង របួស ០២នាក់ ។

នេះ​បើយោងតាម របាយការណ៍​​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៃក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង