ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងសាកលវិទ្យាល័យ UME រួមគ្នាបង្កើតការងារដល់និស្សិត..

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅការិយាល័យសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ សមាជិកប្រតិបត្តិ នៃសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧកញ្ញា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានអញ្ជេីញមកទស្សនកិច្ចនៅសាខាសាកលវិទ្យាល័យ (UME) ខេត្តព្រះសីហនុ ក្នុងគោលបំណង ៖

– បង្កើតទំនាក់ទំនង រវាងសភាពាណិជ្ជកម្មខេត្ត និងសាកលវិទ្យាល័យ UME សាខាខេត្តព្រះសីហនុ

– ពិភាក្សាការចុះអនុស្សារណៈយោគយល់គ្នា (MoU)

– បង្កើតឱកាសការងារដល់និស្សិត  ឬបង្កើតមុខរបរមីក្រូ

– ទទួលបង្ហាត់ការងារនៅស្នាក់ការសភាពាណិជ្ជកម្ម
ដើម្បីជួយដោះស្រាយបន្ទុកថវិការៀនសូត្រ របស់និស្សិត រៀនផងធ្វើការងារផង ស្វែងរកបទពិសោធន៍ការងារ និងឈានទៅបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់បន្តទៀតផង។

បន្ទាប់ពីស្ដាប់បទបង្ហាញ និងពិគ្រោះយោបល់យ៉ាងល្អិតល្អន់ ក្នុងស្មារតីមិត្តភាព ភាតរភាពមក ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និង ថ្នាក់ដឹកនាំសាកលវិទ្យាល័យ UME ខេត្តព្រះសីហនុ ក៏បានព្រមព្រាងសហការគ្នា សម្រេចឱ្យបាន នូវគម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមួយ ដែលមានគោលបំណងរួម បង្កើតការងារ និងបង្កើតមុខរបបខ្នាតមីក្រូដល់និស្សិត ( រៀនផង ធ្វើការងារផង ) សំដៅកាត់បន្ថយបន្ទុក ក្នុងការរស់នៅ ក៏ដើម្បីឱ្យពួកគេ មានឱកាសសិក្សាបានវែងឆ្ងាយ រហូតដល់ថ្នាក់ក្រោមឧត្តមសិក្សា តាមដែលអាចធ្វើទៅបាន ៕

អត្ថបទដែលជាប់ទាក់ទង