ថ្នាក់ដឹកនាំក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ នៃការចតយានយន្ដ និងការដាក់តាំងសម្ភារៈផ្សេងៗ ប៉ះពាល់ចិញ្ចើមផ្លូវសាធារណៈ

ខេត្តព្រះសីហនុ ៖ អភិបាលរងក្រុងព្រះសីហនុ គឺលោកស្រី ឈុន ដារី នៅម៉ោង ០៥ ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពក្រុង ចុះរៀបចំសណ្តាប់ នៃការចតម៉ូតូ- ម៉ូតូកង់បី- រថយន្ដ និងការដាក់តាំងសម្ភារៈផ្សេងៗ លក់នៅលើកម្រាលឥដ្ឋការ៉ូឡា ដែលជាចំណីផ្លូវសាធារណ: ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

សកម្មភាពខាងលើនេះ បានធ្វើឡើងបន្ទាប់ពី ឃើញមានប្រជាពលរដ្ឋ ឬអាជីវករ និងម្ចាស់យានយន្តមួយចំនួន បាននាំយកយានជំនិះ និងសម្ភារៈផ្សេងៗ មកដាក់លក់នៅលើចិញ្វើមផ្លូវសាធារណៈ នាំឲ្យប៉ះពាល់ផ្លូវថ្មើរជើង និងសណ្តាប់ធ្នាប់ ព្រមទាំងសោភ័ណភាព ក្រុងទេសចរណ៍មួយនេះ ធ្ងន់ធ្ងរ ៕

អត្ថបទដែលជាប់ទាក់ទង