ធ្លាក់យន្តហោះ Boeing នៅក្នុងប្រទេសចិន អ្នកដំណើរ១៣២នាក់ គ្មានសញ្ញានៅរស់ទេ..

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដជាច្រើននាក់បានចុះទៅដល់ទីតាំងធ្លាក់យន្តហោះ ស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន កាលពីយប់ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ ខណៈអ្នករាយការណ៍ព័ត៌មាន និយាយថា គ្មានសញ្ញាណាមួយ ពីអ្នកជិះនៅលើយន្តហោះនោះ នៅរស់រានមានជីវិតនោះទេ ។

ប្រភពបន្តថា យន្តហោះជួបឧបទ្ទវហេតុខាងលើ គឺជាជើងហោះហើរ ក្នុងស្រុក។ ហើយជា យន្តហោះ Boeing 737 នៃជើងហោះហើរ MU5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដោយបានផ្ទុកមនុស្ស ចំនួន ១៣២ នាក់ និងបុគ្គលិកបំរើការងារចំនួន ០៩នាក់ បានធ្លាក់ចូលទៅក្នុងតំបន់ភ្នំក្បែរភូមិ Molang បណ្តាលឲ្យមានអគ្គិភ័យផ្ទុះឆេះឡើង ៕

 

អត្ថបទដែលជាប់ទាក់ទង