លោក ខាន់ សុវណ្ណ ប្រធានក្រុមអង្គព្រោកប្រាជ្ញ បានទទួលមរណៈភាព នៅប្រទេសមីយ៉ាន់ម៉ា

រាជធានីភ្នំពេញ ៖ វាគ្មិនដ៏សកម្មក្នុងនាទីអង្គព្រោកប្រាជ្ញ គឺលោក ខាន់ សុវណ្ណ បានទទួលមរណៈភាពហើយ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ ។

លោក ខាន់ សុវណ្ណ ប្រធានក្រុមអង្គព្រោកប្រាជ្ញ ដែលតែងលើកពីបញ្ហាសង្គម និងនយោបាយធ្វើជាប្រធានបទពិភាក្សាតាមបណ្តាញសង្គម បានទទួលមរណៈភាព នៅប្រទេសមីយ៉ាន់ម៉ា ។

លោក ខាន់ តូនី កូនប្រុសសពលោក ខាន់ សុវណ្ណ បានឲ្យដឹងថា នាពេលនេះសព កំពុងស្ថិតនៅឯប្រទេសមីយ៉ាន់ម៉ា និងបូជានៅទីនោះ ហើយបន្ទាប់មក នឹងនាំយកធាតុមកធ្វើបុណ្យ នៅស្រុកខ្មែរវិញ ។

រីឯ ការបូជារៀបចំដោយ ស្ថានឯកអគ្គរាជទូតខ្មែរ និងគ្រួសារអមដំណើរ ៕

អត្ថបទដែលជាប់ទាក់ទង