សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទ..

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រមាណ ៥០នាក់ រួមនិងកម្លាំងជលផលខ័ណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង ចំនួន ១៥នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការង និងលោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មខេត្ត នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនៅក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី។ ហើយ បទល្មើសនេសាទដែលត្រូវបង្ក្រាបនាព្រឹកនេះ រួមមាន: សម្រាស់ របាំងសាច់អួនវែងៗ និងរបាំងស្បៃមុង ដែលមានឈ្មួញធំៗមួយចំនួននៅពីក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង