ស្លាប់៤នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៣ ខែមីនា

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ០៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ១០នាក់ ។

ប្រភពដដែល បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ ៖ បើកបរក្នុងល្បឿនលឿន, អ្នកបើកបរមិនគោរពសិទិ្ធ, បើកប្រជែងគ្រោះថ្នាក់ និងអ្នកបើកបរស្រវឹង ៕

អត្ថបទដែលជាប់ទាក់ទង