រកឃើញប្រអប់ខ្មៅ របស់យន្តហោះ ដែលធ្លាក់នៅប្រទេសចិន នោះហើយ..
ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយបរទេស បានស្រង់សម្តីមន្ត្រីចិន មកចុះផ្សាយថា ប្រអប់ខ្មៅមួយ របស់យន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់នៅភាគខាងត្បូង ប្រទេសចិន ត្រូវបានរកឃើញកាលពីថ្ងៃពុធ ដែលនាំឲ្យក្រុមអ្នកស៊ើបអង្កេតឈានដល់ចំណុចកាន់តែកៀក នៃការរកឃើញមូលហេតុ នៃសោកនាដកម្មអាកាសចរណ៍ធំបំផុត នៅប្រទេសចិន ។
ជើងហោះហើរ MU5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines មានផ្ទុកអ្នកដំណើរចំនួន ១២៣នាក់ និងសមាជិកបុគ្គលិក បម្រើការងារនៅលើយន្តហោះចំនួន ០៩នាក់បានធ្លាក់នៅតំបន់ស្វយ័ត Guangxi Zhuang កាលពីរសៀលថ្ងៃចន្ទ បន្ទាប់ពីហោះចេញពីទីក្រុង Kunming ។
ឧប្បត្តិហេតុខាងលើនេះ មន្ត្រីចិន និយាយថា មិនមានអ្នកនៅរស់ណាម្នាក់ ត្រូវបានរកឃើញនៅឡើយទេ ៕