រុស្ស៊ី បង្ខំចិត្តដកទ័ព ចេញពីតំបន់ជាយក្រុង កៀវ បន្ទាប់ពីរងបរាជ័យធ្ងន់ធ្ងរ

អ៊ុយក្រែន ៖ អគ្គសេនាធិការយោធាអ៊ុយក្រែន បាននិយាយថា រុស្ស៊ី ត្រូវបង្ខំចិត្តដកកងកម្លាំងចេញពីតំបន់ជាយក្រុង កៀវ បន្ទាប់ពីទទួលរងបរាជ័យធ្ងន់ធ្ងរ ។

ព័ត៌មានថ្មីបំផុត អំពីការប្រយុទ្ធគ្នា អគ្គសេនាធិការយោធាអ៊ុយក្រែន បាននិយាយថា កងវរសេនាតូចចំនួនពីរ នៃកងទ័ពរុស្ស៊ី ត្រូវបានដកចេញទៅកាន់ប្រទេសបេឡារុស​ ដោយសារតែអង្គភាពនេះ ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ។

លើសពីនេះទៀត ការធ្វើបច្ចុប្បន្នភាពបានកត់សម្គាល់ថា មានការថយចុះយ៉ាងខ្លាំង នៃចំនួនអង្គភាព ដែលរុស្ស៊ី បញ្ជូនចូលទៅអ៊ុយក្រែន ។

នៅក្នុងការវាយតម្លៃថ្មីមួយទៀត ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស បាននិយាយថា រុស្ស៊ីបានកាត់ផ្តាច់អ៊ុយក្រែន ពីពាណិជ្ជកម្មដែនសមុទ្រអន្តរជាតិ តាមរយៈការបិទផ្លូវ របស់កងទ័ពជើងទឹកនៅឆ្នេរសមុទ្រខ្មៅ ។

កាលពីសប្តាហ៍មុន រុស្ស៊ី បាននិយាយថា ខ្លួនគ្រោងនឹងផ្តោតលើការលុកលុយនៅ ភាគខាងកើតប្រទេសអ៊ុយក្រែនវិញ ថ្វីបើចាប់តាំងពីពេលនោះមក មានរបាយការណ៍ នៃការវាយប្រហារនៅក្នុងទីក្រុងធំៗ ជាបន្តក៏ដោយ ៕ ប្រភព៖ News9live

អត្ថបទដែលជាប់ទាក់ទង