កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៣៩នាក់ទៀត(អូមីក្រុង) និងស្លាប់គ្មាន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៩ នាក់ទៀត (អូមីក្រុងទាំងអស់) –  ជាសះស្បើយ ៦៨ នាក់ និងស្លាប់គ្មាន ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៨ នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ០១ នាក់ (អូមីក្រុង) ។

ក្រសួង បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៥,៥៥២ នាក់ – អ្នកជាសះស្បើយ ១៣១,៥២៧ នាក់ និងមាន ៣,០៥៤ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង