PM ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឱ្យដឹងថា កាលរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោយក្នុងនោះម្នាក់ឃាត់ខ្លួន នៅមុខតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងម្នាក់ទៀត ឃាត់ខ្លួននៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើរួមមាន ៖ ឈ្មោះ អែម ឡយ អាយុ ២៩ឆ្នាំ មុខរបរកសិករ ឃាត់ខ្លួនបាននៅមុខតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ វ៉ាន់ ចិន អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួនបាននៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ៖ ម្សៅសថ្លាចំនួន ០២កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, លុយ ១០មុឺនរៀល, ដបជក់ ០១ និង ដែកកេះ ០១ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង