បង្ក្រាបគ្រឿងញៀន៣ខែ​ បានឃាត់ខ្លួនជនសង្ស័យជិត​ ៤ពាន់នាក់​ និងគ្រឿងញៀនជាង៣តោន

រាជធានីភំ្នពេញ ៖ មន្ត្រីនគរបាលក្រសួងមហាផៃ្ទ បានឲ្យដឹងថា នៅក្នុងរយ:ពេល​ ៣ខែ​ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀន បាន​ ១ ៦៩៤ករណី និងឃាត់ខ្លួនជនសង្ស័យជិត​ ៤ពាន់នាក់​ និងចាប់យកវត្ថុតាងគ្រឿងញៀនជាង ៣តោន ៥៨០គីឡូក្រាម​ រួមទាំងសារធាតុគីមីផ្សំជាង២៥តោន ​។

យោងតាមរបាយការណ៍ បានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការត្រីមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២២ របស់មន្ទីរប្រឆាំងគ្រឿងញៀន​ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានបង្ហាញ ដូច្នេះថា​៖
១- ការបង្ក្រាបបទល្មើស និងឃាត់ខ្លួនជនសង្ស័យរួមមាន:
បង្ក្រាប ១៦៩៤ករណី / ២១៣០ករណី (ត្រីមាសទី១ ឆ្នាំ២០២១) ថយចុះ ៤៣៦ករណី ស្មើ ២០,៤៦% និងឃាត់ខ្លួន ៣,៧១០នាក់ (ស្រី ២១៨) / ៤,៦៧២នាក់ (ស្រី ២១៨) ថយចុះ ៩៦២នាក់ ស្មើ ២០,៥៩% ។ ក្នុងនោះជនបរទេសមាន ៦០នាក់ (ស្រី ០៧នាក់) ០៨សញ្ជាតិ រួមមាន៖ វៀតណាម ២៧នាក់ (ស្រី ០៧), ថៃ ០១នាក់, ចិន ២៧នាក់, ម៉ាឡេស៊ី ០១នាក់, កូរ៉េ ០១នាក់, អង់គ្លេស ០១នាក់ និង រុស្សី ០១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង