តោះបុណ្យចូលឆ្នាំខ្មែរ នាំគ្នាជិះអូប័រក្រុមហ៊ុន GTVC ទៅលេងឆ្នេរឋានសួគ៌ ហើយស្នាក់នៅ ម៉ាហ្វីយ៉ា រីស៊ត

ខេត្តព្រះសីហនុ ៖ តោះបងប្អូន ជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយេីងហេីយៗ ឆ្នាំនេះ តើបងប្អូន មានគម្រោងធ្វើដំណើរកម្សាន្ត ទៅកាន់ទីតាំងណាខ្លះហើយឬនៅ, បើមិនទាន់មានជម្រើសទេ..? ខ្ញុំបាទ សូមណែនាំតំបន់ទេសចរណ៍ដ៏ស៊ីវិល័យ បែបធម្មជាតិ និងមានសុវត្ថិភាព មួយកន្លែងគឺ៖ ឆ្នេរឋានសួគ៌ មានទីតាំងនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានបម្រើសេវាចំណីអាហារ និងបន្ទប់ស្នាក់នៅ មានឈ្មោះ ម៉ាហ្វីយ៉ា រីស៊ត (Mafiya’s Resort Cambodia) មានតម្លៃសមរម្យ ដើម្បីបង្កេីតភាពផ្អែមល្ហែម ជាមួយមនុស្សជាទីស្រលាញ់ របស់លោកអ្នក.. ។

លោកអ្នក ឬភ្ញៀវទេសចរ ជាតិ-អន្តរជាតិ អាចធ្វេីដំណេីរឆ្ពោះទៅកាន់ឆ្នេរកម្សាន្តខាងលើនេះ តាមរយៈក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C, Speedboat Cambodia) ដែលមានល្បឿនលឿន សុវត្ថិភាព ហើយផ្តល់សេវាបម្រើជូនភ្ញៀវ ប្រកបដោយទំនុកចិត្តបំផុត..។

កុំភ្លេចណា.., ឆ្នេរឋានសួគ៌ នៃ ម៉ាហ្វីយ៉ា រីស៊ត មានសេវាបម្រើដល់ការកម្សាន្ត របស់ភ្ញៀវទេសចរច្រើនទៀត ដូចជា: ជិះទូកតូចៗ ឬកាយ៉ាក់ ទស្សនាតាមព្រែក ស្ទូចត្រី និងមុជទឹកមើលផ្កាថ្ម ក្នុងបាតសមុទ្រជាដើម..។

លោកអ្នកអាចទាក់ទង ដើម្បីសួរព័ត៌មានលម្អិត ដើម្បីកក់សំបុត្រ អូបរ័ទំនើប: 070221234 – 017338821 – 015661456 – 010271234 និងកក់កន្លែងស្នាក់នៅ ម៉ាហ្វីយ៉ា រីស៊ត
010271234 – 0767131234 – 069221234 – 070221234 ។

ជាងនេះទៀត ក្រុមហ៊ុន ជី.ធី.វី.ស៊ី ក៏មានសេវាកក់សំបុត្រអូបរ័ ធ្វើដំណើរទៅមក ឆ្ពោះទៅកាន់កោះរ៉ុង – ឆ្នេរឡុងសិត – កោះរ៉ុងសន្លឹម និង ឆ្នេរ២៣ ព្រមទាំង មានបម្រើសេវាកម្មជួលអូបរ័ ជាលក្ខណៈឯកជន ឆ្ពោះទៅកាន់បណ្តាកោះ ឬឆ្នេរនានា ទូទាំងខេត្តព្រះសីហនុ ថែមទៀតផង ។

សូមទស្សនារូបភាពខ្លះៗ ដែលមាននៅលើឆ្នេរឋានសួគ៌ នៃម៉ាហ្វីយ៉ា រីស៊ត ដូចខាងក្រោម..៕ ដោ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង