ការចរចាររុស្ស៊ី – អ៊ុយក្រែន – គម្រោងប្រកបដោយការស្ថាបនា
អ៊ុយក្រែន ៖ អ្នកចរចាកំពូលរបស់រុស្ស៊ី Vladimir Medinsky បានបង្ហាញចំណុចសំខាន់ៗ នៃការចរចា ដែលរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ៖
– អ៊ុយក្រែន ត្រៀមខ្លួនជាស្រេចដើម្បីក្លាយខ្លួនជារដ្ឋអព្យាក្រឹត ដោយមានការធានាឯករាជ្យភាពជាអន្តរជាតិ អ៊ុយក្រែន មិនអាចមានអាវុធនុយក្លេអ៊ែ នោះទេ ប៉ុន្តែ ការអនុវត្តន៍នេះ នឹងមិនត្រូវបានពង្រីកដល់តំបន់ Donbass និង ឧបទ្វីបគ្រីមៀ ដែល រុស្ស៊ី គ្រប់គ្រងឡើយ ។
– អ៊ុយក្រែន ក៏បានស្នើសុំបញ្ចូលក្នុងកិច្ចព្រមព្រៀង ដែលថា រុស្ស៊ីនឹងមិនប្រឆាំងអ៊ុយក្រែន ចូលជា សមាជិក របស់ សហភាពអឺរ៉ុប ទេ ។
– អ៊ុយក្រែន នឹងមិនអាចមានវត្តមានយោធាណាមួយឡើយ រួមទាំងកងកម្លាំងអង្គការណាតូ និងកម្លាំងរុស្ស៊ី ផងដែរ ។
– អ៊ុយក្រែន កំពុងស្នើសុំឱ្យមានសន្ធិសញ្ញាចុងក្រោយមួយ ដែលធ្វើឡើងជាផ្លូវការដោយ ប្រមុខរដ្ឋរុស្ស៊ី និងអ៊ុយក្រែន..៕ ប្រភព ៖ RT