យប់មិញ យោធារុស្ស៊ី បាញ់កម្ទេចឃ្លាំងស្តុកប្រេងដ៏ធំ របស់យោធាអ៊ុយក្រែន នៅជាយក្រុងកៀវ

រុស្ស៉ី ៖ មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិ រុស្ស៊ី គឺ លោកឧត្តមសេនីយ៍ អ៉ីហ្គ័រ កូណាសេនកូវ (Igor Konashenkov) បានប្រាប់បណ្តាញផ្សព្វផ្សាយ កាលពីថ្ងៃអង្គារ ថា មីស៊ីលបាញ់ចេញពីលើអាកាស របស់កម្លាំងទ័ពអាកាសរុស្ស៊ី បានបាញ់កម្ទេចទីតាំងស្តុកប្រេងមួយកន្លែង របស់ប្រទេសអ៊ុយក្រែន ស្ថិតនៅជិតភូមិក្លេវ៉ាន់ តំបន់រីវណី (Rivne) ដែលជាឃ្លាំងស្តុកប្រេងដ៏ធំ សម្រាប់ផ្គត់ផ្គង់ដល់ យោធាអ៊ុយក្រែន នៅតំបន់ជាយក្រុងកៀវ ។

លោក កូណាសេនកូវ បញ្ជាក់បន្តថា ក្នុងអំឡុងពេល នៃការវាយប្រហារ នៅពេលយប់នោះដែរ គឺកងកម្លាំងយោធារុស្ស៊ី បានក៏បានបាញ់កម្ទេចយោធូបករណ៍ របស់យោធាអ៊ុយក្រែន ចំនួន ៦៨គ្រឿង ថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង