សត្វ​ខ្ទីង វ័ធ​ពលរដ្ឋ របួសធ្ងន់​ស្រាលបីនាក់ នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត ឧត្ដរមានជ័យ ​

ខេត្តឧត្តរមានជ័យ ៖ សត្វ​ខ្ទីង​ឈ្មោល​១​ក្បាល បានដេញវ័ធ ​ប្រជាពលរដ្ឋ ចំចំនួន០៣ នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ខណៈ​ពលរដ្ឋ​ទាំងនោះ ​កំពុង​កាប់​ដើម​ដំឡូង​មី នៅ​ចំការ​ របស់ខ្លួន ស្ថិតនៅ​ភូមិ​ថ្នល់​បត់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល នៅម៉ោង ១០ព្រឹក ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២ ​។​

​សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ពលរដ្ឋ​ររងគ្រោះទាំង ០៣នាក់​  មានឈ្មោះ យន់ វឿ អាយុ ៥៤ ឆ្នាំ (​ប្តី​) រងរបួស​ធ្លាយ ភ្លៅ​ខាងស្តាំ​។ ​ឈ្មោះ ស្នែ នៀវ អាយុ ៥៥ ឆ្នាំ (​ប្រពន្ធ​) រងរបួស​ដៃ​ខាងស្តាំ​ និង​ឈ្មោះ ទិ គ្រឹ​ង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​គូរ ឃុំ ស្រុក​ជាមួយគ្នា រងរបួស​ក្រោម​ជង្គង់ ខាងស្តាំ​ ។

ប​ច្ចុ​ប្ប​ជន ររងគ្រោះ ០៣នាក់ ខាងលើ ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យ ។​

​ប្រភពពី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា សត្វ​ខ្ទីង​ឈ្មោល មួយ​ក្បាល ដែលបាន​វ័ធ​ពួកគាត់ ទាំង ០៣នាក់ សង្ស័យជា​សត្វ​ខ្ទីង រស់នៅក្នុង​ព្រៃ ​ប្រទេស​ថៃ ហើយបាន​ឆ្លង​ព្រំដែន ចូលមក​កម្ពុជា​ ។ ពលរដ្ឋ​រងគ្រោះ បានបញ្ជាក់ថា កន្លងមក តំបន់​រស់នៅ និង​ចំការ​របស់ពួកគាត់ មិនមាន​សត្វ​ប្រភេទ​នេះ រស់​នៅនោះទេ​ ។​

​លោក អ៊ឹង សា​វរិ​ទ្ធ នាយ​ខ័​ណ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា សត្វ​ខ្ទីង​ឈ្មោល ១​ក្បាល​នេះ កម្លាំង​ជំនាញ និង​កម្លាំង​សមត្ថកិច្ច កំពុង​ហ៊ុមព័ទ្ធ រង់ចាំ​កម្លាំង​អភិរក្ស​សត្វព្រៃ ភ្នំ​តា​ម៉ៅ ធ្វើការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង