លោក ស ខេង ក្រើនរំលឹកដល់សមត្ថកិច្ច ឲ្យបន្តពង្រឹងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍

រាជធានីភ្នំពេញ ៖ លោក ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា រាល់ថ្ងៃនេះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាមធ្យម មានចំនួន ០៥នាក់ និងរបួស ១០នាក់ ក្នុងមួយថ្ងៃៗ ។ លោកបន្តថា គ្រោះថ្នាក់នេះ កំពុងកើនឡើងជាថ្មីទៀត ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ស្របពេល គ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជាៈ គ្រាប់មីន ជម្ងឺអេដស៍ ឬជម្ងឺកូវីដ-១៩ ជាដើម កំពុងថយចុះយ៉ាងខ្លាំង ។

ផ្តើមពីបញ្ហានេះ លោក ស ខេង ក៏បានក្រើនរំលឹកដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំង ២៥ រាជធានី-ខេត្ត ឲ្យបន្តខិតខំទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ និងអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងប្រកាន់នូវសីលធម៌ យោគយល់អាធ្យាស្រ័យ ក្នុងការបើកបរ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ ទាំងរដ្ឋ ក៏ដូចជាឯកជន កុំឲ្យបាត់បង់ ។

ជាពិសេសជាងនេះ ត្រូវចូលរួមអនុវត្តឲ្យបានជោគជ័យ នូវអនុសាសន៍ណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ » ៕

អត្ថបទដែលជាប់ទាក់ទង