អភិបាលស្រុកបន្ទាយស្រី អំពាវនាវដល់ពលរដ្ឋ មានទំនាស់ដីធ្លី ត្រូវនាំយកឯកសារស្របច្បាប់ មកបង្ហាញមន្ត្រីជំនាញ

ខេត្តសៀមរាប ៖ អភិបាលស្រុកបន្ទាយស្រី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីស្ថិតនៅក្នុងភូមិសាស្រ្ត ដូចមានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងខាងក្រោម សូមអញ្ជើញរួសរាន់នាំយកឯកសារស្របច្បាប់ ដើម្បីបញ្ជាក់អំពីការកាន់កាប់ដីធ្លីរៀងៗខ្លួន មកកាន់រដ្ឋបាលស្រុកបន្ទាយស្រី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីឱ្យរដ្ឋបាលស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប មានមូលដ្ឋានច្បាស់លាស់ ក្នុងការពិនិត្យដោះស្រាយ នូវរាល់វិវាទទាំងឡាយ ដែលកំពុងកើតមាននៅក្នុងតំបន់នេះ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា វិវាទដីធ្លីដែលភាគច្រើន កើតចេញពីការត្រួតសុីគ្នា នៃឯកសារគតិយុត្តិ ភាពមិនច្បាស់លាស់នៃព្រំប្រទល់ និងភាពស្រពេចស្រពិល នៃការកាន់កាប់អាស្រ័យផល នៅតែបង្កជាបញ្ហាប្រឈមដ៏ធំមួយ នៅក្នុងស្រុកបន្ទាយស្រី ដែលមិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ចាត់ចែងដីធ្លី របស់ខ្លួន ឱ្យអស់លទ្ធភាព ហើយដែលជាអាទិភាពមួយដ៏សំខាន់ សម្រាប់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីធានាឱ្យបាន នូវការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងស្រុក ឱ្យអស់ពីសក្តានុពល ៕

អត្ថបទដែលជាប់ទាក់ទង